ព្រះត្រៃបិដក ភាគ ៨២

សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ​ថា បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ​អត្ថប្បដិសម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​នូវ​មគ្គ ដើម្បី​កើត​ក្នុង​អរូបភព ព្រោះ​កិរិយា​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​កើតមាន នេះ​ពួក​ធម៌​ជាកុសល ជា​វិបាក ព្រោះ​កម្ម​ជា​អរូបាវចរ​កុសល​នោះ​ឯង ដែល​បុគ្គល​ធ្វើ​ហើយ សន្សំ​ហើយ ព្រោះ​កិរិយា​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន។បេ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637648273531799848
ទៅកាន់ទំព័រ៖