ព្រះត្រៃបិដក ភាគ ៨២

 [២១] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា មនោ​ធាតុ ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មាន​ផ្សព្វ​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន វេទនា​កើតមាន សញ្ញា​កើតមាន ចេតនា​កើតមាន ចិត្ត​កើតមាន វិតក្កៈ​កើតមាន វិចារៈ​កើតមាន ឧបេក្ខា​កើតមាន ចិ​ត្តេ​កគ្គ​តា​កើតមាន មនិន្រ្ទិ​យកើ​តមាន ឧបេក្ខិន្រ្ទិយ​កើតមាន ជីវិតិន្រ្ទិយ​កើតមាន ឬក៏​ក្នុង​សម័យ​នោះ ធម៌​ទាំងឡាយ​ដទៃ​ណា មិន​មាន​រូប ដែល​អាស្រ័យ​នឹងគ្នា​ហើយ​កើតឡើង ក៏​កើតមាន នេះ​ពួក​ធម៌​ជា​អព្យាក្រឹត សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ​ថា បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637648274574456358
ទៅកាន់ទំព័រ៖