ព្រះត្រៃបិដក ភាគ ៨២

ជា​ញាណសម្បយុត្ត​ខាង​កិរិយា អត្ថប្បដិសម្ភិទា កើត​ក្នុង​ចិ​ត្តុ​ប្បា​ទទាំ​ងនុ៎ះ​ផង កើត​ក្នុង​មគ្គ ៤ ផល ៤ ផង។

ចប់ អភិធម្ម​ភា​ជនីយ។


 [២៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តា​បដិសម្ភិទា​ទាំង ៤ បដិសម្ភិទា​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
 [២៤] បដិសម្ភិទា ជាកុសល ក៏​មាន ជា​អព្យាក្រឹត ក៏​មាន ប្រកបដោយ​វេទនា​ជា​សុខ ក៏​មាន ប្រកបដោយ​វេទនា​មិនមែន​ទុក្ខ មិនមែន​សុខ ក៏​មាន។ បដិសម្ភិទា ៣ មាន​វិបាក​ធម៌​ជាប្រក្រតី ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ក៏​មាន អត្ថប្បដិសម្ភិទា​ជា​វិបាក ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ក៏​មាន។ បដិសម្ភិទា ៣ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អត្ថប្បដិសម្ភិទា មានកម្ម​ប្រកបដោយ​កិលេស មាន
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637648275530962840
ទៅកាន់ទំព័រ៖