ព្រះត្រៃបិដក ភាគ ៨២

តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ក៏​មាន។ បដិសម្ភិទា ៣ ជា​ធម៌​មិន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង អត្ថប្បដិសម្ភិទា ជា​ធម៌​មិន​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ក៏​មាន ជា​ធម៌​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ក៏​មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។ បដិសម្ភិទា កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ បដិសម្ភិទា ៣ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង (ដោយ​កម្ម​ក្កិ​លេស) ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន អត្ថប្បដិសម្ភិទា ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637648275740706193
ទៅកាន់ទំព័រ៖