ព្រះត្រៃបិដក ភាគ ៨២
បដិសម្ភិទា ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន មិនគួរពោលថា បម្រុងនឹងកើតឡើងទេ អត្ថប្បដិសម្ភិទា កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន។ បដិសម្ភិទាជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ជាបច្ចុប្បន្ន បដិសម្ភិទា ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន អត្ថប្បដិសម្ភិទា មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ បដិសម្ភិទា ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ខាងក្រៅ បដិសម្ភិទា ៣ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ បដិសម្ភិទា មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ID: 637648276152737837
ទៅកាន់ទំព័រ៖