ព្រះត្រៃបិដក ភាគ ៨២

បដិសម្ភិទា​ទាំងឡាយ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ឡើយ។ បដិសម្ភិទា ៣ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អត្ថប្បដិសម្ភិទា ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន។
 [២៧] បដិសម្ភិទា​ទាំងឡាយ មិនមែន​សញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។ មិនមែន​នី​វរ​ណៈ។បេ។ មិនមែន​បរា​មា​សៈ។បេ។ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ចិត្ត ជា​ចេតសិក ប្រកបដោយ​ចិត្ត ច្រឡូកច្រឡំ​ដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត ប្រព្រឹត្តទៅ​តាមចិត្ត ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ជា​ខាងក្រៅ មិនមែន​ឧបា​ទា មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ។ មិនមែន​ឧបាទាន។បេ។ មិនមែន​កិលេស។បេ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637648276637112665
ទៅកាន់ទំព័រ៖