ព្រះត្រៃបិដក ភាគ ៨២
[២៨] បដិសម្ភិទាទាំងឡាយ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខាក៏មាន។ បដិសម្ភិទា ៣ ជាកាមាវចរ អត្ថប្បដិសម្ភិទា ជាកាមាវចរក៏មាន មិនមែនជាកាមាវចរក៏មាន។ បដិសម្ភិទាទាំងឡាយ មិនមែនជារូបាវចរ មិនមែនអរូបាវចរ។ បដិសម្ភិទា ៣ ជាបរិយាបន្នៈ អត្ថប្បដិសម្ភិទា ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ បដិសម្ភិទា ៣ ជាអនិយ្យានិកៈ អត្ថប្បដិសម្ភិទា ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។
ID: 637648276848362635
ទៅកាន់ទំព័រ៖