ព្រះត្រៃបិដក ភាគ ៨២
ជាបរិយាបន្នៈ មិនមែនជាអបរិយាបន្នៈ មិនទៀង មិនមែនជានិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្របសង្កត់។ វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ មិនកើតឡើងព្រោះការមិនប្រមូលមក (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនច្រឡូកច្រឡំ (ដោយវិញ្ញាណដទៃ) មិនកើតឡើង មិនមុន មិនក្រោយ មិនកើតឡើងក្នុងលំដាប់នៃគ្នានឹងគ្នា វិញ្ញាណ ៥ មិនមានគ្រឿងអាង បុគ្គលបើវៀរចាកការប៉ះពាល់នូវអារម្មណ៍ ក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ ទាំងមិនដឹងច្បាស់នូវធម៌ណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនសមេ្រចឥរិយាបថណាមួយដោយវិញ្ញាណទាំង ៥ ទាំងមិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥
ID: 637648277509456592
ទៅកាន់ទំព័រ៖