ព្រះត្រៃបិដក ភាគ ៨២

មិន​តាំង​ផ្តើម​កាយ​កម្ម មិន​តាំង​ផ្តើម​វចីកម្ម ដោយ​វិញ្ញាណ​ទាំង ៥ ទាំង​មិន​តាំង​ផ្តើម​កាយ​កម្ម មិន​តាំង​ផ្តើម​វចីកម្ម ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ មិន​កាន់​យក​នូវ​ធម៌​ជាកុសល និង​អកុសល ដោយ​វិញ្ញាណ​ទាំង ៥ ទាំង​មិន​កាន់​យក​នូវ​ធម៌​ជាកុសល និង​អកុសល ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ មិន​ចូល​ឈាន មិន​ចេញ​ចាក​ឈាន ដោយ​វិញ្ញាណ​ទាំង ៥ ទាំង​មិន​ចូល​ឈាន មិន​ចេញ​ចាក​ឈាន ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ មិន​ច្យុត មិនកើត ដោយ​វិញ្ញាណ​ទាំង ៥ ទាំង​មិន​ច្យុត មិនកើត ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ មិន​លក់ មិន​ភ្ញាក់ មិនឃើញ​សុបិន ដោយ​វិញ្ញាណ​ទាំង ៥ ទាំង​មិន​លក់ មិន​ភ្ញាក់ មិនឃើញ​សុបិន ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ បញ្ញា​ជា​គ្រឿង​សំដែង​នូវ​វត្ថុ តាមលំដាប់​នៃ​មាតិកា។ ញាណ​វត្ថុ មាន​ប្រការ ១ យ៉ាងនេះ​ឯង។
 [៣០] ញាណ​វត្ថុ មាន ២ គឺ បញ្ញា​ជា​លោ​កិយៈ និង​បញ្ញា​ជា​លោ​កុត្ត​រៈ បញ្ញា​ដែល​បុគ្គល​គប្បី​ដឹង​ដោយ​ញាណ​ណាមួយ
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637648277765549907
ទៅកាន់ទំព័រ៖