ព្រះត្រៃបិដក ភាគ ៨២

និង​បញ្ញា​ដែល​បុគ្គល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ បញ្ញា​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ និង​បញ្ញា​មិន​មាន​អាសវៈ បញ្ញា​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ និង​បញ្ញា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ បញ្ញា​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ និង​បញ្ញា​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ បញ្ញា​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ និង​បញ្ញា​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ បញ្ញា​ដែល​គន្ថៈ​គប្បី​ដោត​ក្រង និង​បញ្ញា​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង បញ្ញា​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង និង​បញ្ញា​ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង បញ្ញា​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង និង​បញ្ញា​ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ប្រាសចាក​ឱឃៈ តែ​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង និង​បញ្ញា​ប្រាសចាក​ឱឃៈ ទាំង​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង និង​បញ្ញា​ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ប្រាសចាក​យោ​គៈ តែ​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង និង​បញ្ញា​ប្រាសចាក​យោ​គៈ ទាំង​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ និង​បញ្ញា​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ បញ្ញា​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ និង​បញ្ញា​ប្រាសចាក​នី​វរ​ណៈ ទាំង​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637648277966956095
ទៅកាន់ទំព័រ៖