ព្រះត្រៃបិដក ភាគ ៨២
បញ្ញាដែលបរាមាសៈស្ទាបអង្អែល និងបញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល និងបញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ និងបញ្ញា ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ បញ្ញាជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាគួរដល់សេចក្តីសៅហ្មង និងបញ្ញាមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង និងបញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រកបដោយវិតក្កៈ និងបញ្ញាមិនមានវិតក្កៈ បញ្ញាប្រកបដោយវិចារៈ និងបញ្ញាមិនមានវិចារៈ បញ្ញាប្រកបដោយបីតិ និងបញ្ញាមិនមានបីតិ បញ្ញាកើតព្រមដោយបីតិ និងបញ្ញាមិនកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាមិនកើតព្រមដោយសុខ បញ្ញាកើតព្រមដោយឧបេក្ខា និងបញ្ញាមិនកើតព្រមដោយឧបេក្ខា បញ្ញាជាកាមាវចរ និងបញ្ញាមិនមែនជាកាមាវចរ
ID: 637648278156956087
ទៅកាន់ទំព័រ៖