ព្រះត្រៃបិដក ភាគ ៨២
តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងបញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ បញ្ញាកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាដល់នូវការមិនសន្សំ (កម្មក្កិលេស) និងបញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាជារបស់អសេក្ខបុគ្គល និងបញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល បញ្ញាតូចឆ្មារ បញ្ញាមានសភាពធំ និងបញ្ញាមានប្រមាណមិនបាន បញ្ញាមានអារម្មណ៍តូចឆ្មារ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញាមានអារម្មណ៍មានប្រមាណមិនបាន បញ្ញាមានមគ្គជាអារម្មណ៍ បញ្ញាមានមគ្គជាហេតុ និងបញ្ញាមានមគ្គជាអធិបតី បញ្ញាដែលកើតឡើងហើយ បញ្ញាដែលមិនទាន់កើតឡើង និងបញ្ញាដែលប្រុងនឹងកើតឡើង បញ្ញាជាអតីត បញ្ញាជាអនាគត និងបញ្ញាជាបច្ចុប្បន្ន បញ្ញាមានអារម្មណ៍ជាអតីត បញ្ញាមានអារម្មណ៍ជាអនាគត និងបញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន បញ្ញាជាខាងក្នុង បញ្ញាជាខាងក្រៅ និងបញ្ញាជាខាងក្នុង និងខាងក្រៅ
ID: 637648278633518673
ទៅកាន់ទំព័រ៖