ព្រះត្រៃបិដក ភាគ ៨២

បញ្ញា​មាន​អារម្មណ៍​ខាងក្នុង បញ្ញា​មាន​អារម្មណ៍​ខាងក្រៅ និង​បញ្ញា​មាន​អារម្មណ៍​ខាងក្នុង និង​ខាងក្រៅ។ បញ្ញា​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន ដល់​នូវ​ការ​សន្សំ (កម្ម​ក្កិ​លេស) ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន មិនមែន​ដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​ប្រមាណ​មិនបាន​ក៏​មាន មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637648278846174893
ទៅកាន់ទំព័រ៖