ព្រះត្រៃបិដក ភាគ ៨២

ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​ប្រមាណ​មិនបាន​ក៏​មាន មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។ បញ្ញា​កើត​ព្រមដោយ​ឧបេក្ខា ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស​មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637648279637581139
ទៅកាន់ទំព័រ៖