ព្រះត្រៃបិដក ភាគ ៨២

ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដល់​នូវ​ការ​សន្សំ​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។ ញាណ​វត្ថុ មាន​ប្រការ ៣ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637648279831800080
ទៅកាន់ទំព័រ៖