ព្រះត្រៃបិដក ភាគ ៨២

 [៣២] ញាណ​វត្ថុ​មាន ៤ គឺ កម្ម​ស្ស​កត​ញ្ញាណ (សេចក្តី​ដឹង​ថា សត្វ​មានកម្ម​ជា​របស់​ខ្លួន) សច្ចា​នុ​លោមិ​កញ្ញា​ណ (សេចក្តី​ដឹង​ប្រព្រឹត្តទៅ​តាម​សច្ចៈ ៤) ញាណ​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ ញាណ​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​ផល សេចក្តី​ដឹង​ក្នុង​ទុក្ខ សេចក្តី​ដឹង​ក្នុង​ហេតុ​ដែល​នាំឲ្យកើត​ទុក្ខ សេចក្តី​ដឹង​ក្នុង​ការ​រលត់​នៃ​ទុក្ខ សេចក្តី​ដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ដល់​នូវ​ការ​រលត់​នៃ​ទុក្ខ បញ្ញា​ជា​កាមាវចរ បញ្ញា​ជា​រូបាវចរ បញ្ញា​ជា​អរូបាវចរ បញ្ញា​ជា​អប​រិយា​បន្នៈ សេចក្តី​ដឹង​ក្នុង​ធម៌ សេចក្តី​ដឹង​ក្នុង​ការប្រព្រឹត្តិ​ទៅតាម សេចក្តី​ដឹង​ក្នុង​ការកំណត់ សេចក្តី​ដឹង​ក្នុង​ការ​សន្មតិ បញ្ញា​ក្នុង​ការ​សន្សំ (កម្ម​ក្កិ​លេស) មិនមែន​ក្នុង​ការ​មិន​សន្សំ​ក៏​មាន បញ្ញា​ក្នុង​ការ​មិន​សន្សំ មិនមែន​ក្នុង​ការ​សន្សំ​ក៏​មាន បញ្ញា​ក្នុង​ការ​សន្សំ​ផង ក្នុង​ការ​មិន​សន្សំ​ផង​ក៏​មាន បញ្ញា​មិនមែន​ក្នុង​ការ​សន្សំ ទាំង​មិនមែន​ក្នុង​ការ​មិន​សន្សំ​ក៏​មាន បញ្ញា​ក្នុង​សេចក្តី​នឿយណាយ មិនមែន​ក្នុង​ការ​ត្រាស់​ដឹង​ក៏​មាន បញ្ញា​ក្នុង​ការ​ត្រាស់​ដឹង មិនមែន​ក្នុង​សេចក្តី​នឿយណាយ​ក៏​មាន បញ្ញា​ក្នុង​សេចក្តី​នឿយណាយ​ផង ក្នុង​ការ​ត្រាស់​ដឹងផង​ក៏​មាន បញ្ញា​មិនមែន​ក្នុង​សេចក្តី​នឿយណាយ មិនមែន​ក្នុង​ការ​ត្រាស់​ដឹង​ក៏​មាន បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ បញ្ញា​មាន​ចំណែក​នៃ​ការតាំងនៅ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637648280032893615
ទៅកាន់ទំព័រ៖