ព្រះត្រៃបិដក ភាគ ៨២
បញ្ញាមានចំណែកនៃសេចក្តីវិសេស បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ សេចក្តីដឹងក្នុងជរា និងមរណៈ សេចក្តីដឹងក្នុងការកើតឡើងនៃជរា និងមរណៈ សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃជរា និងមរណៈ សេចក្តីដឹងក្នុងជាតិ។បេ។ សេចក្តីដឹងក្នុងភព។បេ។ សេចក្តីដឹងក្នុងឧបាទាន។បេ។ សេចក្តីដឹងក្នុងតណ្ហា។បេ។ សេចក្តីដឹងក្នុងវេទនា។បេ។ សេចក្តីដឹងក្នុងផស្សៈ។បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។បេ។ សេចក្តីដឹងក្នុងនាមរូប។បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ សេចក្តីដឹងក្នុងការរលត់នៃសង្ខារ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃសង្ខារ ញាណវត្ថុ មានប្រការ ៤ យ៉ាងនេះឯង។
[៣៣] ញាណវត្ថុ មាន ៥ គឺ សម្មាសមាធិ ប្រកបដោយអង្គ ៥ សម្មាសមាធិ ប្រកបដោយញាណ ៥ ញាណវត្ថុមានប្រការ ៥ យ៉ាងនេះឯង។ ញាណវត្ថុមាន ៦ គឺ បញ្ញាក្នុងអភិញ្ញា ៦ ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។ ញាណវត្ថុមាន ៧ គឺ ញាណវត្ថុ ៧៧
ID: 637648280253831685
ទៅកាន់ទំព័រ៖