ព្រះត្រៃបិដក ភាគ ៨២
ញាណវត្ថុ មានប្រការ ៧ យ៉ាងនេះឯង។ ញាណវត្ថុ មាន ៨ គឺ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។ ញាណវត្ថុ មាន ៩ គឺ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ ញាណវត្ថុមានប្រការ ៩ យ៉ាងនេះឯង។
[៣៤] ញាណវត្ថុ មាន ១០ បានដល់ តថាគតពលៈ ១០ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតបានប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ ពលៈ ១០ ដូចម្តេចខ្លះ។ ព្រះតថាគតក្នុងលោកនេះ ជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិតនូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង នេះឯងជាតថាគតពលៈ (ទី ១) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជាកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ
ID: 637648280476331482
ទៅកាន់ទំព័រ៖