ព្រះត្រៃបិដក ភាគ ៨២
មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៥) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនេះឯង ជាតថាគតពលៈ (ទី ៦) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ
ID: 637648280869143674
ទៅកាន់ទំព័រ៖