ព្រះត្រៃបិដក ភាគ ៨២

ពាក្យ​ថា (វិញ្ញាណ ៥) មាន​វត្ថុ​ផ្សេងៗ មាន​អា​រម្ម​ណ៍​ផ្សេងៗ គឺ​វត្ថុ និង​អារម្មណ៍​របស់​ចក្ខុវិញ្ញាណ ដោយឡែក វត្ថុ និង​អារម្មណ៍​របស់​សោតវិញ្ញាណ ដោយឡែក វត្ថុ និង​អារម្មណ៍​របស់​ឃានវិញ្ញាណ ដោយឡែក វត្ថុ និង​អារម្មណ៍​របស់​ជិវ្ហា​វិញ្ញាណ ដោយឡែក វត្ថុ និង​អារម្មណ៍​របស់​កាយវិញ្ញាណ ដោយឡែក។ ពាក្យ​ថា (វិញ្ញាណ ៥) មិន​រងអារម្មណ៍​ជាទី​គោចរ​នៃ​គ្នានឹងគ្នា​ទេ គឺ​សោតវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​សោតវិញ្ញាណ ឃានវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ជិវ្ហា​វិញ្ញាណ ចក្ខុវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​កាយវិញ្ញាណ របស់​សោតវិញ្ញាណ។បេ។ របស់​ឃានវិញ្ញាណ។បេ។ របស់​ជិវ្ហា​វិញ្ញាណ។បេ។ ចក្ខុវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​កាយវិញ្ញាណ
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637648281903206066
ទៅកាន់ទំព័រ៖