ព្រះត្រៃបិដក ភាគ ៨២
កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ សោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនប្រមូលមក (នូវអារម្មណ៍) គឺកាលបុគ្គលប្រមូលមក (នូវអារម្មណ៍ មានរូបារម្មណ៍ជាដើម) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) គឺកាលបុគ្គលធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនច្រឡំគ្នា គឺមិនកើតឡើងតាមលំដាប់គ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង មិនមុនមិនក្រោយ
ID: 637648282090393676
ទៅកាន់ទំព័រ៖