ព្រះត្រៃបិដក ភាគ ៨២

គឺ​មិនកើត​ក្នុង​ខណៈ​ជាមួយគ្នា​ទេ។ ពាក្យ​ថា (វិញ្ញាណ ៥) មិនកើត​ឡើង​ក្នុង​លំដាប់​នៃ​គ្នា​និង​គ្នា គឺ​សោតវិញ្ញាណ មិនកើត​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ដែល​កើត​ហើយ ទាំង​ចក្ខុវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​សោតវិញ្ញាណ​ដែល​កើត​ហើយ​ដែរ ឃានវិញ្ញាណ​មិនកើត​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ដែល​កើត​ហើយ ទាំង​ចក្ខុវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​ឃានវិញ្ញាណ​ដែល​កើត​ហើយ​ដែរ ជិវ្ហា​វិញ្ញាណ មិនកើត​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ដែល​កើត​ហើយ ទាំង​ចក្ខុវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ដែល​កើត​ហើយ​ដែរ កាយវិញ្ញាណ​មិនកើត​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ដែល​កើត​ហើយ ទាំង​ចក្ខុវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​កាយវិញ្ញាណ​ដែល​កើត​ហើយ​ដែរ ចក្ខុវិញ្ញាណ មិនកើត​ក្នុង​លំដាប់​នៃ​សោតវិញ្ញាណ។បេ។ នៃ​ឃានវិញ្ញាណ។បេ។ នៃ​ជិវ្ហា​វិញ្ញាណ។បេ។ នៃ​កាយវិញ្ញាណ​ដែល​កើត​ហើយ ទាំង​កាយវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ដែល​កើត​ហើយ​ដែរ
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637648282328206280
ទៅកាន់ទំព័រ៖