ព្រះត្រៃបិដក ភាគ ៨២
ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
[៤] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។
[៥] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី
ID: 637648266537091354
ទៅកាន់ទំព័រ៖