ព្រះត្រៃបិដក ភាគ ៨២

គឺ​មិន​សមាទាន​នូវ​ធម៌​ជាកុសល និង​អកុសល ដោយ​មនោ​ធាតុ ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​ចូល​ឈាន មិន​ចេញ​ចាក​ឈាន ដោយ​វិញ្ញាណ​ទាំង ៥ គឺ​មិន​ចូល មិន​ចេញ ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​ចូល​ឈាន មិន​ចេញ​ចាក​ឈាន ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ គឺ​មិន​ចូល មិន​ចេញ ដោយ​មនោ​ធាតុ​ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​ច្យុត មិនកើត ដោយ​វិញ្ញាណ​ទាំង ៥ គឺ​មិន​ឃ្លាត មិន​កកើត ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​ច្យុត មិនកើត ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ គឺ មិន​ឃ្លាត មិន​កកើត ដោយ​មនោ​ធាតុ​ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​លក់ មិន​ភ្ញាក់ មិនឃើញ​សុបិន ដោយ​វិញ្ញាណ​ទាំង ៥ គឺ​មិន​ដេកលក់ មិនដឹង​ស្មារតី មិន​យល់សប្តិ ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​លក់ មិន​ភ្ញាក់ មិនឃើញ​សុបិន ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637648283036018603
ទៅកាន់ទំព័រ៖