ព្រះត្រៃបិដក ភាគ ៨២

បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​យោ​គៈ តែ​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​យោ​គៈ ទាំង​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​នី​វរ​ណៈ ទាំង​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដែល​បរា​មា​សៈ​ស្ទាបអង្អែល បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637648283780862431
ទៅកាន់ទំព័រ៖