ព្រះត្រៃបិដក ភាគ ៨២
បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាអរូបាវចរទេ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាបរិយាបន្នៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជានិយ្យានិកៈ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាអនិយ្យានិកៈ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាទៀង បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តក្នុងភូមិ ៤ ក្នុងកិរិយា អព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនទៀង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយឧត្តរៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអនុត្តរៈ។ បណ្តាបញ្ញាទាំងនោះ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត តើដូចម្តេច។ បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ របស់ព្រះអរហន្ត
ID: 637648284528362361
ទៅកាន់ទំព័រ៖