ព្រះត្រៃបិដក ភាគ ៨២
មានវីរិយៈជាអធិបតី មានចិត្តជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈអធិបតី មានវីរិយៈជាអធិបតី មានចិត្តជាអធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម
ID: 637648266740372472
ទៅកាន់ទំព័រ៖