ព្រះត្រៃបិដក ភាគ ៨២

ឈ្មោះថា បញ្ញា​មាន​មគ្គ​ជាហេតុ។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​មគ្គ​ជា​អធិបតី តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ធ្វើ​អរិយមគ្គ​ឲ្យ​ជា​អធិបតី នេះ​ហៅថា បញ្ញា​មាន​មគ្គ​ជា​អធិបតី។
 [៥១] បញ្ញា​ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ កើតឡើង​ហើយក៏​មាន បម្រុង​នឹង​កើតឡើង តែ​មិន​គួរ​ពោល​ថា មិនទាន់​កើតឡើង​ក៏​មាន បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ និង​ក្នុង​កិរិយា​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង តែ​មិន​គួរ​ពោល​ថា បម្រុង​នឹង​កើតឡើង​ក៏​មាន។
 [៥២] បញ្ញា​ទាំងអស់ ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន។
 [៥៣] បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ជា​អតីត តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​ធម៌​ទាំងឡាយ​ជា​អតីត នេះ​ហៅថា បញ្ញា​មាន​អារម្មណ៍​ជា​អតីត។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ជា​អនាគត តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637648286632425309
ទៅកាន់ទំព័រ៖