ព្រះត្រៃបិដក ភាគ ៨២

ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងឡាយ​ជា​អនាគត នេះ​ហៅថា បញ្ញា​មាន​អារម្មណ៍​ជា​អនាគត។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងឡាយ​ជា​បច្ចុប្បន្ន នេះ​ហៅថា បញ្ញា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន។
 [៥៤] បញ្ញា​ទាំងអស់ ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។
 [៥៥] បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ខាងក្នុង តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងឡាយ​ជា​ខាងក្នុង នេះ​ហៅថា បញ្ញា​មាន​អារម្មណ៍​ខាងក្នុង។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ខាងក្រៅ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងឡាយ​ជា​ខាងក្រៅ នេះ​ហៅថា បញ្ញា​មាន​អារម្មណ៍​ខាងក្រៅ។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​មាន​អារម្មណ៍​ខាងក្នុង និង​ខាងក្រៅ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637648286907737390
ទៅកាន់ទំព័រ៖