ព្រះត្រៃបិដក ភាគ ៨២

បណ្តា​ញាណ​ទាំងនោះ សច្ចា​នុ​លោមិ​កញ្ញា​ណ តើ​ដូចម្តេច។ សេចក្តី​ចូលចិត្ត សេចក្តី​យល់ឃើញ សេចក្តី​ពេញចិត្ត ការឈ្វេងយល់ ការពិនិត្យ​ឃើញ សេចក្តី​ចូលចិត្ត​ក្នុង​ការ​សំឡឹង​មើល​នូវ​ធម៌ ដ៏​សមគួរ​ណា មាន​សភាព​យ៉ាងនេះ​ថា រូប​មិន​ទៀង​ក្តី ថា​វេទនា​មិន​ទៀង​ក្តី ថា​សញ្ញា​មិន​ទៀង​ក្តី ថា​សង្ខារ​ទាំងឡាយ​មិន​ទៀង​ក្តី ថា​វិញ្ញាណ​មិន​ទៀង​ក្តី នេះ​ហៅថា សច្ចា​នុ​លោមិ​កញ្ញា​ណ។ បញ្ញា​ក្នុង​មគ្គ ៤ ឈ្មោះថា ញាណ​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ។ បញ្ញា​ក្នុង​ផល ៤ ឈ្មោះថា ញាណ​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​ផល។
 [៥៧] ញាណ​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​កង​ទុក្ខ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ហេតុ​នាំឲ្យកើត​កង​ទុក្ខ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ធម៌​ជាទី​រលត់​នៃ​កង​ទុក្ខ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ។ បណ្តា​ញាណ​ទាំងនោះ សេចក្តី​ដឹង​ក្នុង​កង​ទុក្ខ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ទុក្ខ នេះ​ហៅថា សេចក្តី​ដឹង​ក្នុង​កង​ទុក្ខ។ ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នាំឲ្យកើត​កង​ទុក្ខ។បេ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637648287381174953
ទៅកាន់ទំព័រ៖