ព្រះត្រៃបិដក ភាគ ៨២
ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់សង្ខារ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវសង្ខារទាំងឡាយ នេះហៅថា សេចក្តីដឹងក្នុងសង្ខារទាំងឡាយ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតសង្ខារ។បេ។ ព្រោះប្រារព្ធការរលត់នៃសង្ខារ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ នេះហៅថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។
ញាណវត្ថុមានប្រការ ៤ យ៉ាងនេះឯង។
[៦៧] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយអង្គ ៥ តើដូចម្តេច។ បីតិផរណតា (ការផ្សាយបីតិ) ១ សុខផរណតា (ការផ្សាយសុខ) ១ ចេតោផរណតា (ការផ្សាយចិត្ត) ១ អាលោកផរណតា (ការផ្សាយពន្លឺ) ១ បច្ចវេក្ខណានិមិត្ត (ការកំណត់ការពិចារណា) ១។
ID: 637648290764768591
ទៅកាន់ទំព័រ៖