ព្រះត្រៃបិដក ភាគ ៨២

នេះ​ឈ្មោះថា សម្មាសមាធិ ប្រកបដោយ​ញាណ ៥។

ញាណ​វត្ថុ មាន​ប្រការ ៥ យ៉ាងនេះ​ឯង។


 [៦៩] បណ្តា​ញាណ​ទាំងនោះ បញ្ញា​ក្នុង​អភិញ្ញា ៦ តើ​ដូចម្តេច។ សេចក្តី​ដឹង​ក្នុង​ចំណែក​នៃ​ឫទ្ធិ ១ សេចក្តី​ដឹង​ក្នុង​សោត​ធាតុ​ដ៏​បរិសុទ្ធិ ១ សេចក្តី​ដឹង​ក្នុង​ការកំណត់​ចិត្ត​របស់​សត្វ​ដទៃ ១ សេចក្តី​ដឹង​ប្រកបដោយ​ការ​រឭក​ឃើញ​នូវ​ខន្ធ​របស់​សត្វ​ដទៃ ដែល​នៅ​អាស្រ័យ​ក្នុង​កាលមុន ១ សេចក្តី​ដឹង​ក្នុង​ការ​ច្យុតិ និង​ការ​កើត​របស់​សត្វ​ទាំងឡាយ ១ សេចក្តី​ដឹង​ក្នុង​ការ​អស់​អាសវៈ​ទាំងឡាយ ១ នេះ​ឈ្មោះថា បញ្ញា​ក្នុង​អភិញ្ញា ៦។

ញាណ​វត្ថុ​មាន​ប្រការ ៦ យ៉ាងនេះ​ឯង។


 [៧០] បណ្តា​ញាណ​ទាំងនោះ ញាណ​វត្ថុ ៧៧ តើ​ដូចម្តេច។ សេចក្តី​ដឹង​ថា ជរាមរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ ១ សេចក្តី​ដឹង​ថា កាលបើ​ជាតិ​មិន​មាន ជរាមរណៈ​ក៏​មិន​មាន ១ សេចក្តី​ដឹង​ថា ជរាមរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ​ក្នុង​កាល​អតីត ១ សេចក្តី​ដឹង​ថា កាលបើ​ជាតិ​មិន​មាន ជរាមរណៈ​ក៏​មិន​មាន ១ សេចក្តី​ដឹង​ថា ជរាមរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ​ក្នុង​កាល​អនាគត ១ សេចក្តី​ដឹង​ថា កាលបើ​ជាតិ​មិន​មាន ជរាមរណៈ​ក៏​មិន​មាន ១
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637648291407424929
ទៅកាន់ទំព័រ៖