ព្រះត្រៃបិដក ភាគ ៨២
បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណាញាណរបស់បុគ្គលដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩។
ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង។
[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។
ID: 637648292206174810
ទៅកាន់ទំព័រ៖