ព្រះត្រៃបិដក ភាគ ៨២
ខុទ្ទកវត្ថុវិភង្គ
[៨៣] សេចក្តីស្រវឹងព្រោះជាតិ សេចក្តីស្រវឹងព្រោះគោត្រ សេចក្តីស្រវឹងព្រោះការមិនមានរោគ សេចក្តីស្រវឹងព្រោះវ័យ សេចក្តីស្រវឹងព្រោះជីវិត សេចក្តីស្រវឹងព្រោះលាភ សេចក្តីស្រវឹងព្រោះសក្ការៈ សេចក្តីស្រវឹងព្រោះការគោរព សេចក្តីស្រវឹងព្រោះខ្លួនជាប្រធាន សេចក្តីស្រវឹងព្រោះបរិវារ សេចក្តីស្រវឹងព្រោះភោគៈ សេចក្តីស្រវឹងព្រោះវណ្ណៈ សេចក្តីស្រវឹងព្រោះការចេះដឹង សេចក្តីស្រវឹងព្រោះបញ្ញា សេចក្តីស្រវឹងព្រោះដឹងរាត្រី សេចក្តីស្រវឹងព្រោះប្រព្រឹត្តបិណ្ឌបាត សេចក្តីស្រវឹងព្រោះការណ៍គេមើលងាយមិនបាន សេចក្តីស្រវឹងព្រោះឥរិយាបថ សេចក្តីស្រវឹងព្រោះឫទ្ធិ សេចក្តីស្រវឹងព្រោះយស សេចក្តីស្រវឹងព្រោះសីល សេចក្តីស្រវឹងព្រោះឈាន សេចក្តីស្រវឹងព្រោះសិល្បសាស្រ្ត សេចក្តីស្រវឹងព្រោះកំពស់ សេចក្តីស្រវឹងព្រោះទំហំ សេចក្តីស្រវឹងព្រោះទ្រង់ទ្រាយ សេចក្តីស្រវឹងព្រោះសរីរៈពេញលេញ សេចក្តីស្រវឹង សេចក្តីប្រមាទ សេចក្តីចចេស សេចក្តីប្រណាំងវាស្នា សេចក្តីប្រាថ្នាក្រៃពេក សេចក្តីប្រាថ្នាធំ សេចក្តីប្រាថ្នាលាមក កិលេសជាតដូចស្នែង សេចក្តីតិះដៀល ការឃ្លេងឃ្លោង (ហឺហា) សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ សេចក្តីមិនត្រេកអរ សេចក្តីខ្ជិលច្រអូស សេចក្តីមិតពត់ សេចក្តីស្រវឹងព្រោះភត្ត
ID: 637648297681174889
ទៅកាន់ទំព័រ៖