ព្រះត្រៃបិដក ភាគ ៨២

 [៩៤] បណ្តា​សេចក្តី​ស្រវឹង​ទាំងនោះ សេចក្តី​ស្រវឹង​ព្រោះ​ជាតិ តើ​ដូចម្តេច។ ការ​ស្រវឹង អាការ​ស្រវឹង ភាព​នៃ​សេចក្តី​ស្រវឹង ការ​មើលងាយ អាការ​មើលងាយ ភាព​នៃ​សេចក្តី​មើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ ព្រោះ​អាស្រ័យ​ជាតិ នេះ​ហៅថា សេចក្តី​ស្រវឹង​ព្រោះ​ជាតិ។
 [៩៥] បណ្តា​សេចក្តី​ស្រវឹង​ទាំងនោះ សេចក្តី​ស្រវឹង​ព្រោះ​គោត្រ តើ​ដូចម្តេច។ ព្រោះ​អាស្រ័យ​គោត្រ។បេ។ ព្រោះ​អាស្រ័យ​ភាព​មិន​មាន​រោគ។បេ។ ព្រោះ​អាស្រ័យ​វ័យ។បេ។ ព្រោះ​អាស្រ័យ​ជីវិត។បេ។ ព្រោះ​អាស្រ័យ​លាភ។បេ។ ព្រោះ​អាស្រ័យ​សក្ការៈ។បេ។ ព្រោះ​អាស្រ័យ​ការគោរព។បេ។ ព្រោះ​អាស្រ័យ​ការ​ប្រកាន់ខ្លួន​ថា​ជា​ប្រធាន។បេ។ ព្រោះ​អាស្រ័យ​បរិវារ។បេ។ ព្រោះ​អាស្រ័យ​ភោគៈ។បេ។ ព្រោះ​អាស្រ័យ​វណ្ណៈ។បេ។ ព្រោះ​អាស្រ័យ​ការចេះដឹង។បេ។ ព្រោះ​អាស្រ័យ​បញ្ញា។បេ។ ព្រោះ​អាស្រ័យ​ការ​ដឹង​រាត្រី។បេ។ ព្រោះ​អាស្រ័យ​ភាព​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត។បេ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637648299458831055
ទៅកាន់ទំព័រ៖