ព្រះត្រៃបិដក ភាគ ៨២

មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ កើតឡើង ក្នុង​សម័យ​នោះ ការ​ប៉ះពាល់​ក៏​កើតមាន។បេ។ ការ​មិន​រាយមាយ ក៏​កើតមាន ធម៌​ទាំងឡាយ​នេះ ឈ្មោះថា សិក្ខា។ ធម៌​ទាំងឡាយ​ដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព។បេ។ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព។បេ។ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ មិនដល់​នូវ​ការ​សន្សំ (កិលេស​វដ្តៈ) ដើម្បី​លះបង់​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​ដ៏​លំបាក មានការ​ត្រាស់​ដឹង​ដ៏​យឺតយូរ កើតឡើង ក្នុង​សម័យ​នោះ ការ​ប៉ះពាល់​ក៏​កើតមាន។បេ។ ការ​មិន​រាយមាយ​ក៏​កើតមាន ធម៌​ទាំងឡាយ​នេះ ឈ្មោះថា សិក្ខា។

ចប់ អភិធម្ម​ភា​ជនីយ។


សិក្ខាបទ​វិភង្គ បញ្ហា​បុច្ឆ​កៈ


 [៨] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង ១ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ ១ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ ១
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637648268282403717
ទៅកាន់ទំព័រ៖