ព្រះត្រៃបិដក ភាគ ៨២

 [២១០] បណ្ដា​ធម៌​ទាំងនោះ សំយោជនៈ​ជា​ចំណែកខាង​ក្រោម ៥ តើ​ដូចម្ដេច។ សក្កា​យទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត​បរា​មា​សៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈ​ជា​ចំណែកខាង​ក្រោម ៥។
 [២១១] បណ្ដា​ធម៌​ទាំងនោះ សំយោជនៈ​ជា​ចំណែកខាង​លើ ៥ តើ​ដូចម្ដេច។ រូប​រាគៈ ១ អរូប​រាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈ​ជា​ចំណែកខាង​លើ ៥។
 [២១២] បណ្ដា​ធម៌​ទាំងនោះ មច្ឆរិយៈ ៥ តើ​ដូចម្ដេច។ អាវាស​មច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភ​មច្ឆរិយៈ ១ វណ្ណ​មច្ឆរិយៈ ១ ធម្ម​ច្ឆ​រិយៈ ១ នេះ មច្ឆរិយៈ ៥។
 [២១៣] បណ្ដា​ធម៌​ទាំងនោះ កិលេស​ជា​គ្រឿង​ចំពាក់ ៥ តើ​ដូចម្ដេច។ កិលេស​ជា​គ្រឿង​ចំពាក់​គឺ​រាគៈ ១ កិលេស​ជា​គ្រឿង​ចំពាក់​គឺ​ទោសៈ ១ កិលេស​ជា​គ្រឿង​ចំពាក់​គឺ​មោហៈ ១ កិលេស​ជា​គ្រឿង​ចំពាក់​គឺ​មានះ ១ កិលេស​ជា​គ្រឿង​ចំពាក់​គឺ​ទិដ្ឋិ ១ នេះ កិលេស​ជា​គ្រឿង​ចំពាក់ ៥។
 [២១៤] បណ្ដា​ធម៌​ទាំងនោះ សរ ៥ តើ​ដូចម្ដេច។ សរ​គឺ​រាគៈ ១ សរ​គឺ​ទោសៈ ១ សរ​គឺ​មោហៈ ១ សរ​គឺ​មានះ ១ សរ​គឺ​ទិដ្ឋិ ១ នេះ សរ ៥។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637648318879525974
ទៅកាន់ទំព័រ៖