ព្រះត្រៃបិដក ភាគ ៨២
ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដីកួចកាន់នៃចិត្តថា សុខ រមែងមានក្នុងតតិយជ្ឈាននោះ ឯតតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។
ចប់ ពួកធម៌ ៥។
[២២៥] បណ្ដាធម៌ទាំងនោះ មូលនៃវិវាទ ៦ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីអួតអាង ១ សេចក្ដីប្រាថ្នាដ៏លាមក ១ ការស្ទាបអង្អែលទិដ្ឋិរបស់ខ្លួន ១ នេះ មូលនៃវិវាទ ៦។
ID: 637648320984994894
ទៅកាន់ទំព័រ៖