ព្រះត្រៃបិដក ភាគ ៨២

 [២៣៩] បណ្ដា​ធម៌​ទាំងនោះ អនុ​សយ​ក្កិ​លេស ៧ តើ​ដូចម្ដេច។ កាមរាគានុស័យ ១ បដិ​ឃានុ​ស័យ ១ មា​នា​នុ​ស័យ ១ ទិ​ដ្ឋានុ​ស័យ ១ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ១ ភវ​រាគានុស័យ ១ អវិ​ជ្ជានុ​ស័យ ១ នេះ អនុស័យ ៧។
 [២៤០] បណ្ដា​ធម៌​ទាំងនោះ បរិយុ​ដ្ឋាន​ក្កិ​លេស ៧ តើ​ដូចម្ដេច។ កាម​រា​គបរិយុ​ដ្ឋាន ១ បដិ​ឃបរិយុ​ដ្ឋាន ១ មា​នប​រិយុ​ដ្ឋាន ១ ទិ​ដ្ឋិ​បរិយុ​ដ្ឋាន ១ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋាន ១ ភវ​រា​គបរិយុ​ដ្ឋាន ១ អវិ​ជ្ជា​បរិយុ​ដ្ឋាន ១ នេះ បរិយុ​ដ្ឋាន​កិ្ក​លេស ៧។
 [២៤១] បណ្ដា​ធម៌​ទាំងនោះ សញ្ញោជនៈ ៧ តើ​ដូចម្ដេច។ កាមរាគ​សញ្ញោជនៈ ១ បដិឃ​សញ្ញោជនៈ ១ មាន​សញ្ញោជនៈ ១ ទិដ្ឋិ​សញ្ញោជនៈ ១ វិចិកិច្ឆា​សញ្ញោជនៈ ១ ភវ​រាគ​សញ្ញោជនៈ ១ អវិជ្ជា​សញ្ញោជនៈ ១ នេះ សញ្ញោជនៈ ៧។
 [២៤២] បណ្ដា​ធម៌​ទាំងនោះ អសទ្ធម្ម (ធម៌​របស់​អសប្បុរស) ៧ តើ​ដូចម្ដេច។ បុគ្គល​មិន​មាន​សទ្ធា ១ មិន​មាន​ហិរិ ១ មិន​មាន​ឱត្តប្បៈ ១ ចេះដឹង​តិច ១ មាន​សេចក្ដី​ខ្ជិល ១ ភ្លេចស្មារតី ១ មិន​មាន​បញ្ញា ១ នេះ អសទ្ធម្ម ៧។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637648323124057246
ទៅកាន់ទំព័រ៖