ព្រះត្រៃបិដក ភាគ ៨២
ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ នេះ នេវសញ្ញីនាសញ្ញីវាទ ៨។
ចប់ ពួកធម៌ ៨។
[២៥៤] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្ត
ID: 637649150609863496
ទៅកាន់ទំព័រ៖