ព្រះត្រៃបិដក ភាគ ៨២
សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ១ នេះ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០។
ចប់ ពួកធម៌ ១០។
[២៦៧] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តើដូចម្ដេច។ តណ្ហាវិចរិតថា អញមាន ១ តណ្ហាវិចរិតថា អញមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញនឹងមាន ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញទៀង ១ តណ្ហាវិចរិតថា អញសុខស្រួល ១ តណ្ហាវិចរិតថា អញគួរមាន ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ១
ID: 637649152854863530
ទៅកាន់ទំព័រ៖