ព្រះត្រៃបិដក ភាគ ៨២

ធម្ម​ហទយ​វិភង្គ


 [៣០៧] ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន សច្ចៈ​ប៉ុន្មាន ឥន្រ្ទិយ​ប៉ុន្មាន ហេតុ​ប៉ុន្មាន អាហារ​ប៉ុន្មាន ផស្សៈ​ប៉ុន្មាន វេទនា​ប៉ុន្មាន សញ្ញា​ប៉ុន្មាន ចេតនា​ប៉ុន្មាន ចិត្ត​ប៉ុន្មាន។
 [៣០៨] ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៤ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។
 [៣០៩] បណ្ដា​ធម៌​ទាំងនោះ ខន្ធ ៥ តើ​ដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ​ហៅថា ខន្ធ ៥។
 [៣១០] បណ្ដា​ធម៌​ទាំងនោះ អាយតនៈ ១២ តើ​ដូចម្ដេច។ ចក្ខា​យតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ​ហៅថា អាយតនៈ ១២។
 [៣១១] បណ្ដា​ធម៌​ទាំងនោះ ធាតុ ១៨ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637649163411269728
ទៅកាន់ទំព័រ៖