ព្រះត្រៃបិដក ភាគ ៨២

 [៣១៩] បណ្ដា​ធម៌​ទាំងនោះ ចេតនា ៧ តើ​ដូចម្ដេច។ ចេតនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ១ ចេតនា​កើតអំពី​សោ​តសម្ផ័​ស្ស ១ ចេតនា​កើតអំពី​ឃាន​សម្ផ័​ស្ស ១ ចេតនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ១ ចេតនា​កើតអំពី​កា​យស​ម្ផ័ស្ស ១ ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស ១ ចេតនា​កើតអំពី​មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា ចេតនា ៧។
 [៣២០] បណ្ដា​ធម៌​ទាំងនោះ ចិត្ត ៧ តើ​ដូចម្ដេច។ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហា​វិញ្ញាណ ១ កាយវិញ្ញាណ ១ មនោ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ នេះ​ហៅថា ចិត្ត ៧។
 [៣២១] ក្នុង​កាមធាតុ មាន​ខន្ធ​ប៉ុន្មាន។បេ។ មានចិត្ត​ប៉ុន្មាន។ ក្នុង​កាមធាតុ មាន​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៣ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637649164482051064
ទៅកាន់ទំព័រ៖