ព្រះត្រៃបិដក ភាគ ៨២

ឥន្រ្ទិយ ៩ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៩ ដទៃទៀត នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៨ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៧ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៥ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៤ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ។ ហេតុ ៣ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ហេតុ ២ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ សត្វ​ពួក​ខ្លះ ជា​អហេតុកៈ កើត​ប្រាកដ។ អាហារ ៤ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ។ ផស្សៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ។
 [៣៣០] ខន្ធ ៥ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ តើ​ដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធ​ទាំង ៥ នេះ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​អាយតនៈ ១១ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637649168466894821
ទៅកាន់ទំព័រ៖