ព្រះត្រៃបិដក ភាគ ៨២

(ពួក​ធម៌) ជា​កាមាវចរ ជា​អរូបាវចរ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនមែន​ជា​រូបាវចរ។ ចុះ​ពួក​ធម៌​ជា​អរូបាវចរ តើ​ដូចម្ដេច។ ខាងក្រោម រាប់​តាំង​អំពី​អាកាសានញ្ចាយតន​ទេវតា ជាទីបំផុត ខាងលើ រាប់​តាំង​អំ​ពី​នេវ​សញ្ញា​នា​សញ្ញា​យត​នទេវតា​ជាទីបំផុត ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក​ណា របស់​បុគ្គល​ដែល​ចូល​ឈាន​ក្ដី ដែល​ទៅ​កើត​ហើយ​ក្ដី ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ក្ដី ក្នុង​ចន្លោះ​នុ៎ះ ត្រាច់​ចុះ​ក្នុង​ចន្លោះ​នុ៎ះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះ​ពួក​ធម៌​ជា​អរូបាវចរ។ ចុះ​ពួក​ធម៌​មិនមែន​ជា​អរូបាវចរ តើ​ដូចម្ដេច។ (ពួក​ធម៌) ជា​កាមាវចរ ជា​រូបាវចរ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនមែន​ជា​អរូបាវចរ។ ចុះ​ពួក​ធម៌​ជា​បរិ​យា​បន្នៈ តើ​ដូចម្ដេច។ ពួក​ធម៌​ជាកុសល ជាអកុសល ជា​អព្យាក្រឹត ប្រកបដោយ​អាសវៈ ជា​កាមាវចរ ជា​រូបាវចរ ជា​អរូបាវចរ និង​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ជា​បរិ​យា​បន្នៈ។ ពួក​ធម៌​ជា​អប​រិយា​បន្នៈ តើ​ដូចម្ដេច។ មគ្គ​ផង ផល​នៃ​មគ្គ​ផង ធាតុ​មិន​មាន​បច្ច័យ​តាក់តែង​ផង នេះ​ពួក​ធម៌​ជា​អប​រិយា​បន្នៈ។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637649173703144810
ទៅកាន់ទំព័រ៖