ព្រះត្រៃបិដក ភាគ ៨២

ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​សុទស្សី តើ​ប៉ុន្មាន។ ៨ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អក​និ​ដ្ឋៈ តើ​ប៉ុន្មាន។ ១៦ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អាកាសានញ្ចាយតនៈ តើ​ប៉ុន្មាន។ ២០ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ តើ​ប៉ុន្មាន។ ៤០ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ តើ​ប៉ុន្មាន។ ៦០ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវ​តា​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ តើ​ប៉ុន្មាន។ ៨៤ ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។
ពួក​សត្វ ដែល​តេជះ​គឺ​បុណ្យ​ស្ទួយ​ហើយ រមែង​ទៅកាន់ កាម​គតិ និង​រូប​គតិ ឬឲ្យ​ដល់​ភវ​គ្គ​ព្រហ្ម ក៏​គង់​ត្រឡប់​មកកាន់​ទុគ្គតិ​វិញ
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 637649175666738651
ទៅកាន់ទំព័រ៖