ព្រះត្រៃបិដក ភាគ ៨២
វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មនោវិញ្ញាណធាតុ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។
[៣៤៣] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានអារម្មណ៍ ខន្ធប៉ុន្មាន មិនមានអារម្មណ៍។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍។ រូបក្ខន្ធមិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ មានអារម្មណ៍ ធម្មាយតនៈ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ មានអារម្មណ៍ ធម្មធាតុ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ២ មានអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច មានអារម្មណ៍ក៏មាន
ID: 637649176836113470
ទៅកាន់ទំព័រ៖