ព្រះត្រៃបិដក ភាគ ៨២

ឮក៏​មាន ពាល់ត្រូវ​ក៏​មាន មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់​ក៏​មាន។ ឥន្រ្ទិយ ២២ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ ហេតុ ៩ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ អាហារ ៤ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ ផស្សៈ ៧ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។
 [៣៤៦] បណ្តា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន ជាកុសល ខន្ធ​ប៉ុន្មាន ជាអកុសល ខន្ធ​ប៉ុន្មាន ជា​អព្យាក្រឹត។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន ជាកុសល ចិត្ត​ប៉ុន្មាន ជាអកុសល ចិត្ត​ប៉ុន្មាន ជា​អព្យាក្រឹត។ រូបក្ខន្ធ ជា​អព្យាក្រឹត ខន្ធ ៤ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 637649177984863484
ទៅកាន់ទំព័រ៖