ព្រះត្រៃបិដក ភាគ ៨២
ជាញាណសម្បយុត្តខាងកិរិយា អត្ថប្បដិសម្ភិទា កើតក្នុងចិត្តុប្បាទទាំងនុ៎ះផង កើតក្នុងមគ្គ ៤ ផល ៤ ផង។
ចប់ អភិធម្មភាជនីយ។
[២៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ បដិសម្ភិទាជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
[២៤] បដិសម្ភិទា ជាកុសល ក៏មាន ជាអព្យាក្រឹត ក៏មាន ប្រកបដោយវេទនាជាសុខ ក៏មាន ប្រកបដោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មាន។ បដិសម្ភិទា ៣ មានវិបាកធម៌ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន អត្ថប្បដិសម្ភិទាជាវិបាក ក៏មាន មានវិបាកធម៌ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន។ បដិសម្ភិទា ៣ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អត្ថប្បដិសម្ភិទា មានកម្មប្រកបដោយកិលេស មាន
ID: 637648275530962840
ទៅកាន់ទំព័រ៖