ព្រះត្រៃបិដក ភាគ ៨២
គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។
បញ្ញាជាគ្រឿងសំដែងតាមលំដាប់នៃមាតិកា យ៉ាងនេះឯង។
ញាណវត្ថុមានប្រការ ១ យ៉ាងនេះ។
[៣៧] បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាលោកុត្តរ។ បញ្ញាទាំងអស់ បុគ្គលត្រូវដឹងដោយវិញ្ញាណនីមួយ មិនត្រូវដឹងដោយវិញ្ញាណនីមួយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣
ID: 637648283337112345
ទៅកាន់ទំព័រ៖